ព័ត៌មានជាតិ

មន្រ្តីក្រសួងកសិកម្មចុះអន្តរាគមន៍ផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅខេត្ដកំពង់ស្ពឺ

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៨ ខែតុលានេះ បាននាំមន្រ្តីជំនាញរបស់ខ្លួនចុះទៅពិនិត្យស្ថានភាពផលដំណាំ និងវាយតម្លៃអន្តរាគមន៍ចំពោះផលប៉ះពាល់ និងការខូចខាតលើដំណាំកសិកម្ម និងសត្វ ដោយគ្រោះទឹកជំនន់ទឹកភ្លៀង នៅក្នុងខេត្ដកំពង់ស្ពឺ។

បើតាមមន្រ្តីកសិកម្មបានវាយតម្លៃពីផលប៉ះពាល់ក្នុងខេត្តកំពង់ស្ពឺថា “គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៨ ខែតុលា នេះ នៅក្នុងខេត្តកំពង់ស្ពឺ មានស្រុក/ក្រុង ចំនួន៦ស្មើនឹង៣៤ឃុំ សង្កាត់ ត្រូវជា១៩៨ភូមិ បាននិងកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ដែលមានប្រភពសំខាន់ពីស្ទឹងព្រែកត្នោត និងស្ទឹងឱរ៉ាល់។ ក្នុងនោះការវាយតម្លៃបឋមគឺមាន៖ ផ្ទៃដីស្រូវប៉ះពាល់ ៤៧៧៦ ហិកតា និងខូចខាត ៣១៦ ហិកតា ហើយនិងដំណាំរួមផ្សុំប៉ះពាល់២៣ហិកតា”។

នៅចំពោះមុខស្ថានភាពរងគ្រោះ លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានដាក់ចេញនូវវិធានការបន្ទាន់ជួយកសិករមានដូចជា៖ បញ្ចុះស្រូវពូជសម្រាប់ស្តារនិងសង្គ្រោះស្រែ ដែលបានប៉ះពាល់និងខូចខាត ដោយចែកជូនប្រជាកសិករតាមស្ថានភាពជាក់ស្តែង ធ្វើសំណាបរួមសម្រាប់ចែកជូនកសិករ នៅកន្លែងសមស្រប ត្រៀមពូជដំណាំសមស្របសម្រាប់ចែកជូននិងជំរុញកសិករធ្វើការដាំដុះពេលទឹកស្រក ជួយកសិករជម្លៀសសត្វទៅកាន់ទីទួលសុវត្ថិភាព និងត្រៀមថ្នាំនិងវ៉ាក់សាំងបង្ការនិងព្យាបាលសត្វឈឺ ក៏ដូចវិធានការអនាម័យសត្វ បញ្ចុះមន្ត្រីបច្ចេកទេសកសិកម្មខេត្ត និងថ្នាក់កណ្ដាលចុះជាប់ និងជួយដល់កសិកឲ្យអស់លទ្ធភាព។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាប់គ្នាក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅខេត្តមួយចំនួនបានរងគ្រោះដោយជំនន់ទឹកភ្លៀងបង្កឱ្យលិចលង់ផលដំណាំប្រជាកសិករជាច្រើនហិកតា និងរងការខូចខាតផ្លូវ ថ្នល់ស្ពាន នៅតាមបណ្តាខេត្តមួយចំនួនទៀតផង៕

photo_2016-10-18_14-06-52

photo_2016-10-18_14-06-48

photo_2016-10-18_14-06-49

photo_2016-10-18_14-06-50-2

photo_2016-10-18_14-06-50

photo_2016-10-18_14-06-51

មតិយោបល់