ព្រះវិហារៈ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍(រវាងរថយន្តម៉ាក TOYOTA HIACE និងម៉ូតូ) លើផ្លូវជាតិលេខ៦៤ ស្ថិតក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បណ្តាលឲ្យស្លាប់មនុស្សចំនួន ០២នាក់ ស្រី ០១នាក់ (ស្លាប់ នៅនឹងកន្លែង កើតហេតុ )។
ក្រោយកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
មូលហេតុ៖ ខ្វះការប្រុងប្រយ័ត្ន។
-វត្ថុតាងរថយន្តនិងម៉ូតូខាងលើ បាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីបន្តនីតិវិធីច្បាប់
-ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់