ព្រះសីហនុៈ ផ្កាថ្ម និងដុំថ្មជាប់ផ្កាថ្មរាប់រយដុំមានទម្ងន់ប្រមាណ១ពាន់គីឡូក្រាម ត្រូវបានក្រុមអាជ្ញាធរ រកឃើញនៅក្រោមស្ពានតេជោមរកត (ស្ពានកោះពស់) បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកកាន់អាជ្ញាធរ ដែលដុំផ្កាថ្មទាំងនេះត្រូវគេសង្ស័យថាមានជនខិលខូចយកទៅលាក់ទុកក្នុងគោលបំណងធ្វើអាជីវកម្មផ្កាថ្មខុសច្បាប់។
ក្នុងប្រតិបត្តិការ ស្រាវជ្រាវ និងរុករកដុំផ្កាថ្មដែលជាទ្រព្យសម្បត្តិធនធានធម្មជាតិ ដែលស្ថិតក្នុងបញ្ជីដែលត្រូវអភិរក្សនិងការពារនេះ បានធ្វើឡើងរសៀលថ្ងៃទី ៥ខែតុលា ឆ្នាំ២០១៦ ក្រោមការបញ្ជាផ្ទាល់ពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និង ដឹកនាំដោយលោក លីវណ្ណដា អភិបាលរងក្រុងព្រះសីហនុ៕



មតិយោបល់