ព័ត៌មានជាតិ

ប្រមុខ WHO៖ ប្រទេស G7សន្យាផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19ចំនួន ១ពាន់លានដូសដល់ប្រទេសក្រីក្រ មិនទាន់គ្រប់គ្រាន់នោះទេ

បណ្តាប្រទេស G7 បានសន្យាផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោច ១ពាន់លានដូស ដល់បណ្តាប្រទេសផ្សេងទៀត ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅលើពិភពលោក ប៉ុន្តែ ប្រមុខអង្គការសុខភាពពិភពលោក(WHO) លោកថេដ្រូស អាដហាណម ហ្គេប្រេយ៉េស៊ូស បាននិយាយថា នេះមិនទាន់គ្រប់គ្រាន់នោះទេ។ នៅថ្ងៃផ្តាច់ព្រ័ត្រនៃជំនួបកំពូល G7 នៅអង់គ្លេស ក្រុមប្រទេសមានឧស្សាហ៍កម្មជឿនលឿនមួយនេះ បានព្រមព្រៀងគ្នាចែករំលែករបៀបវិរៈ ដើម្បីបញ្ចប់ការរីករាលដាលឆ្លងវីរុសដ៏កាចសាហាវមួយនេះ៕

 

មតិយោបល់