ព័ត៌មានជាតិ

សហរដ្ឋអាមេរិក​ និង​​កូរ៉េ​ខាងត្បូង ប្តេជ្ញា​ ដើម្បី​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​ឆ្ពោះទៅ​រក​ “​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​”​

(Reuters)​ ៖​ ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ បាន​និយាយ​ថា​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​ខ្លួន​គឺ​លោក​ Antony​ Blinken​ និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​លោក​ Chung​ Eui-Yong​ បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​រវាង​ប្រទេស​ទាំង​ពីរ​ និង​ប្រទេស​ជប៉ុន​ដើម្បី​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​ឆ្ពោះទៅ​រក​ “​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​”​ ។​

​សេចក្តីថ្លែងការណ៍​ដែល​ត្រូវ​បាន​ចេញផ្សាយ​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ខាងក្រៅ​នៃ​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​ G7​ ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​កូរ៉េ​ខាងជើង​ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​មានការ​រីក​ចម្រើន​តិចតួច​ ឬ​គ្មាន​ការ​រីក​ចំរើន​ក្នុង​កា​រប​ង្ខុំ​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយ​ថា​ លោក​ Blinken​ និង​លោក​ Chung​ ក៏​បាន​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​ផ្សេង​ទៀត​រួម​មានការ​វិល​ត្រឡប់​ទៅ​កាន់​មាគ៌ា​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រជាជន​ភូមា​ជាដើម​ ដោយ​និយាយ​សំដៅ​ទៅ​រក​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ភូមា​កាលពីដើម​ឆ្នាំ​នេះ​ ៕​

 

មតិយោបល់