ព័ត៌មានជាតិ

អ្នកចាំទីជម្រើសជាតិប៉ូឡូញ បានបង្កើតប្រវត្តិសាស្រ្ត ក្នុងការក្លាយជាអ្នកចាំទីដំបូងគេដែលធ្វើឲ្យបាល់ចូលទីខ្លួនឯង

អ្នកចាំទីជម្រើសជាតិប៉ូឡូញ មកពីក្លិបសេះបង្កង់ Juventus បានបង្កើតកំណត់ត្រាអាក្រក់មួយ ក្នុងការប្រកួតកាលពីយប់ថ្ងៃចន្ទជាមួយ ក្រុមជម្រើសជាតិស្លូវ៉ាគី។

កីឡាករ Wojciech Szczesny បានបង្កើតប្រវត្តិសាស្រ្ត ក្នុងការក្លាយជាអ្នកចាំទីដំបូងគេដែលធ្វើឲ្យបាល់ចូលទីខ្លួនឯង ក្នុងព្រឹត្តិការណ៍ប្រកួត

ក្នុងការប្រកួតពូល E កាលពីយប់មិញនេះ ប៉ូឡូញ ត្រូវរងបរាជ័យ ក្នុងលទ្ធផល ២-១ ខណៈមួយគូទៀតនៅពូល D ស្កុតឡែន ចាញ់ ឆែក ២-០។

គ្រាប់បាល់ Own Goal របស់ Szczesny បានកើតឡើងនៅ នាទីទី១៨។ ប៉ូឡូញ តាមស្មើវិញនៅនាទីទី៤៦ ស៊ុតដោយកីឡាករ Karol Linetty ប៉ុន្តែចូលមកដល់នាទីទី៦៩ ស្លូវ៉ាគី រកបានគ្រាប់ជ័យជម្នះដោយកីឡាករ Milan Skriniar។

ការប្រកួតមួយគូទៀតក្នុងពូល E កាលពីយប់នេះដែរ ក្រុមជម្រើសជាតិ អេស្ប៉ាញ ទទួលបានត្រឹមមួយពិន្ទុប៉ុណ្ណោះ ក្រោយស្មើជាមួយ ស៊ុយអែត ០-០៕

មតិយោបល់