ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣០នាទីយប់ ទីតាំងខារ៉ាអូខេ ២កន្លែង ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ លួចឆ្មក់បង្រ្កាបដោយល្មើស និងបម្រាមរបស់សាលារាជធានីភ្នំពេញ ឃាត់ខ្លួនប្រុសស្រីបានជាច្រើននាក់ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ហេតុការណ៍ចុះប្រតិបត្តិការលួចឆ្មក់បង្ក្រាបនេះ ធ្វើឡើងនៅមុនក្រោយគ្នាបន្តិច នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កន្លែងទី១ស្ថិតតាមបណ្តោយផ្លូវបេតុង សង្កាត់កាកាបទី១ និងកន្លែងទី២ លួចឆ្មក់បង្រ្កាបនៅវេលាម៉ោង ១១និង៣០នាទីយប់ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី៣។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយទីតាំងលួចបើកខារ៉ាអូខេ ២កន្លែងនេះ៖
១/ឈ្មោះ ភោជនីដ្ឋាន ផាត ធី។
២/ឈ្មោះ ជីន ជន ដោយមិនគោរពតាមគោលការណ៍របស់សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកត្រឹមតែភោជនីដ្ឋានលក់ដូរធម្មតាប៉ុណ្ណោះ តែពេលសមត្ថកិច្ចចុះពិនិត្យទៅឃើញថា ហាងទាំង ២កន្លែងនេះ បង្កប់ទៅដោយ KTV មានស្រីបម្រើ និងមេការនាំភ្លៀវនៅក្នុងនោះ ទើបសមត្ថកិច្ចចុះទៅបង្រ្កាបភ្លាមៗ។
ក្រោយពេលចុះឆ្មក់បង្រ្កាប ក៏បាននាំខ្លួនមនុស្សប្រុសស្រី នៅក្នុងនោះជាច្រើននាក់ យកទៅស្នងការក្រុង ដើម្បីធ្វើការណែនាំ និងចាត់វិធានការទៅតាមច្បាប់៕
មតិយោបល់