កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១និង
០៥នាទីមានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ)ចំណុចតាមផ្លូវជាតិលេខ២ មុខវត្តព្រែកឬស្សី ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ សុខ ចាន់ថា ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មការិនីរោងចក្រ។
ជនសង្ស័យ០២នាក់៖
១-ឈ្មោះ សួង ម៉ាលី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ
មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។
២-ឈ្មោះ ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ មុខរបរមិនពិតប្រាកដ(គេចខ្លួន) ។
វត្ថុតាងចាប់យក៖
១-ទូរស័ព្ទមួយគ្រឿងម៉ាក oppo ពណ៌ខ្មៅ (របស់ជនរងគ្រោះ)។
២-កាបូបយួដៃពណ៌ត្នោត ចំនួនមួយ(របស់ជនរងគ្រោះ)។
៣-លុយខ្មែរចំនួន១៧ម៉ឺនរៀល (របស់ជនរងគ្រោះ) ។
៤-ម៉ូតូមួយគ្រឿងម៉ាក suzuki nex ពណ៌សលាយលឿង ស៊េរី២០១៤ ស្លាកលេខ ភ្នំពេញ1IE 0463 (របស់ជនសង្ស័យ) ។
៥-ទូរស័ព្ទមួយគ្រឿងម៉ាក Nចុចពិល ពណ៌ក្រហម (របស់ជនសង្ស័យ)។
៦-លុយខ្មែរចំនួន៣០០០រៀល (របស់ជនសង្ស័យ) ។
កាលពីវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះកំពុងជិះម៉ូតូជាមួយប្តីត្រឡប់មកពីចាក់វ៉ាក់សាំងនៅក្រុងភ្នំពេញវិញ ដោយជនរងគ្រោះជិះខាងក្រោយស្ពាយកាបូបមួយ រីឯប្តីគាត់ជាអ្នកបើកម៉ូតូ ពេលនោះជនសង្ស័យ២នាក់ខាងលើ បានបើកម៉ូតូមកទន្ទឹម ហើយគ្នាវាម្នាក់ឈ្មោះពៅ អង្គុយខាងក្រោយបានឆក់កាបូបជនរងគ្រោះ បណ្តាលអោយដួលម៉ូតូមានរបួសស្នាម រួចហើយពួកវាក៏បានបើកម៉ូតូរត់មកដល់ស្តុបព្រែកហូរក៏ត្រូវកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី ដេញតាមទាន់និងធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់និងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍ ដើម្បីចាត់ការតាមនិតិវិធី។តាមការសាកសួរជនសង្ស័យ បានឆ្លើយថា ទើបតែប្រព្រឹតបានលើកទី១នេះទេ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី។
មតិយោបល់