កីឡាករ Antonio Rudiger បានព្យាយាមខាំស្មារខាងក្រោយរបស់កីឡាករ Paul Pogba អំឡុងពេលនៃការប្រកួត Euro ២០២០ កាលពីយប់មិញហើយត្រូវបានកាមេរ៉ាចាប់បានរូបភាពកីឡាកររូបនេះកំពុងធ្វើសកម្មភាព ហើយ Pogba បានប្តឹងទៅអាជ្ញាកណ្តាលភ្លាមៗផងដែរ។
ប្រតិកម្មនេះមិនមានការត្រួតពិនិត្យ VAR ទេ តែ UEFA អាចនឹងជ្រើសរើសពិនិត្យមើលឧប្បត្តិហេតុក្រោយការប្រកួតដោយការដាក់ទណ្ឌកម្មទៅតាមច្បាប់របស់ UEFA ផងដែរ។
នៅក្នុងឧប្បត្តិហេតុនេះផងដែរខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Luis Suarez បានខាំគេបីដងផងដែលនៅក្នុងអាជីពរបស់គាត់ដោយកាលនោះគាត់ខាំកីឡាករ Giorgio Chiellini របស់អ៊ីតាលីក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ ហើយក្រោយមកត្រូវបានហាមឃាត់មិនឲ្យប្រកួតរយៈពេល ៤ ខែនិងពិន័យជាប្រាក់ ៦៦.០០០ ផោន។
បូករួមទាំងបានខាំកីឡាករ Otman Bakka របស់ Ajax ដោយបានទទួលរងបម្រាម ៧ ប្រកួតអំឡុងឆ្នាំ ២០១០ ។ និងមួយលើកទៀតគាត់បានខាំកីឡាករ Branislav Ivanovic របស់ក្រុមតោខៀវ Chelsea គាត់ក៏ត្រូវបានរងពិន័យចំនួន ១០ ប្រកួតផងដែរក្នុងឆ្នាំ ២០១៣។
មតិយោបល់