ព័ត៌មានជាតិ

សមត្ថកិច្ចអន្តោរប្រវេសន៍ចាប់ខ្លួន វៀតណាមជិត៣០នាក់ នៅក្នុងបុរីអង្គរ

(ភ្នំពេញ): ជនជាតិវៀតណាមជិត៣០នាក់ ត្រូវកម្លាំងនគរបាលរបស់អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ចាប់ខ្លួននៅព្រឹកថ្ងៃពុធនេះ ក្នុងបុរីអង្គរ ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ប្រធាននាយកដ្ឋានសើុបអង្កេតនិងអនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ លោកឧត្តមសេនីយ៍អ៊ុក ហៃសីឡា បានប្រាប់ថា នៅមោ៉ងជាង៧យប់ថ្ងៃទី៣០មីនានេះ កម្លាំងនគរបាលនាយកដ្ឋានអន្តោរប្រវេសន៍ រួមនឹងសមត្ថកិច្ចខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជា្ញរងអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានដឹកនាំចុះប្រតិបត្តិការឆែកឆេរនិងត្រួតពិនិត្យបុរីអង្គរ ដែលគេអះអាងមានជនបរទេសស្នាក់នៅធ្វើការមិនមានលិខិតស្នាម ។

ក្រោយការត្រួតពិនិត្យជនជាតិវៀតណាមដែលមកស្នាក់នៅធ្វើកម្មករសំណង់ ក្នុងបុរីអង្គរចំនួន២៧នាក់ ស្រី៣នាក់ ត្រូវបានចាប់ខ្លួននិងនាំយកទៅនាយកដ្ឋានអន្តោរប្រវេសន៍ ។

   
    
    
    
    
    
   

មតិយោបល់