ព្រះវិហារៈ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទីយប់ នៅចំណុចភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ មានករណីឃាតកម្មមួយកើតឡើង ដោយប្តីស្រវឹងស្រា បានយកកាំភ្លើងកែច្នៃ កាបុិន បាញ់ត្រូវកូនស្រីចំដៃខាងឆ្វេង ធ្លុះទៅត្រូវប្រពន្ធបណ្តាលឲ្យស្លាប់តែម្តង។
ជនសង្ស័យខាងលើនេះ មានឈ្មោះ ស្រី ដោន ភេទប្រុស អាយុ៣៧ ឆ្នាំ ត្រូវជាប្តី បានរត់គេចខ្លួនបាត់។
ចំណែកជនរងគ្រោះឈ្មោះ តោត ស្រីប៊ុនធឿន ភេទស្រី អាយុ៣៧ឆ្នាំ (ស្លាប់) ត្រូវជាប្រពន្ធជនសង្ស័យ និងកូនស្រីមានឈ្មោះ ដោន ដឿន ភេទ ស្រី អាយុ១៧ ឆ្នាំ រងរបួសចំដៃឆ្វេង ត្រូវជាកូនជនសង្ស័យ។
បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ រកជនសង្ស័យដើម្បីយកមកបន្តនិតិវិធីច្បាប់បន្តទៀត៕
មតិយោបល់