កំពង់ចាមៈ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិប្រខ្នោ ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យឈ្មោះ ហួន សារុំ ភេទប្រុស អាយុ៣៨ឆ្នាំ(ជាមនុស្សវិកលចរឹតដែលក្រុមគ្រួសារបានដាក់ច្រវ៉ាក់ក្នុងរោងក្រោយផ្ទះហើយបានរបូតច្រវ៉ាក់)នៅភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពយកពូថៅកាប់ចិញ្រ្ចាំលើជនរងគ្រោះឈ្មោះ ហ៊ឹម សារ័ត្ន ភេទប្រុស អាយុ៣ឆ្នាំ ត្រូវជាក្មួយបង្កើតជនសង្ស័យ រស់នៅផ្ទះជាមួយគ្នា បណ្តាលឲ្យរងរបួសចំនួន៣កន្លែង ស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក៏សាងសំណុំរឿងតាមនីតិវិធី។ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់