ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនឪពុកចិត្តអប្រិយ រំលោភកូនស្រីបង្កើត នៅចំណុចក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិខ្នាកណ្តាល ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង ។
មន្ត្រីនគរបាលស្រុកសាមគ្គីមានជយ័ បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ សេង ចន្ធី ភេទប្រុស អាយុ២៨ឆ្នាំ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើនរបស់ខ្លួន អាយុ០៨ឆ្នាំ រហូតបានសំរេច ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យជាឪពុកឈ្មោះសេង ចន្ធី បានគេចខ្លួនបាត់។
ប្រភពដដែលបានបន្តថា ៖ ក្រោយពីជនសង្ស័យបានគេចខ្លួន កម្លាំងនគរបាលការិយាល័យជួញដូរមនុស្សនិងការពារអនិតិជន បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសាមគ្គីមានជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាឆ្មារ និងកម្លាំងប្រជាកាពារ ភូមិខ្នាកណ្តាលបានធ្វើការស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣ និង១៥នាទីយប់ ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
ក្រោយពីការសាកសួរជនសង្ស័យនៅចំពោះមុខកម្លាំងសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនរបស់ខ្លួនឯងពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនិតិវិធី ៕
មតិយោបល់