ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ករណីហិង្សាដោយចេតនា យកកាំបិតវាយជនរងគ្រោះឲ្យរបួស

បាត់ដំបងៈ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១ ៩ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ និងដោយបានការសម្រប សម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ២និង២០នាទី លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការឃាត់ខ្លួនករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតវាយ) អ្នកដទៃកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង០០នាទី សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ឡាច ងួនយី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង ( ឃាត់ខ្លួន ) ។
ជនរងគ្រោះឈ្មោះ លក្ខ័ ស្រីធំ ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិរំចេក៥ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង ។

ក្នុងករណីហិង្សានេះបណ្តាលឲ្យជនរងគ្រោះរងរបួសស្រាល
– ស្នាមជាំខ្មៅលើកំភួនជើងខាងឆ្វេង
– ស្នាមជាំខ្មៅលើក្បាលជង្គង់ខាងឆ្វេង
-វត្ថុតាងចាប់យកមានកាំបិតចំនួន ០១ដើម។

បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់