ព័ត៌មានជាតិ

ទើបទិញថ្នាំញៀននៅម្តុំមុខពេទ្យលោកសង្ឃ មិនទាន់បានជក់ផង ត្រូវសមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ: ជនសង្ស័យ០៣នាក់រួមនឹងថ្នាំញៀនចំនួន០២កញ្ចប់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីឆែកឆេរឃើញមានថ្នាំញៀននៅជាប់ខ្លួន។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិចុងថ្នាល់ខាងកើតសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួននោះគឺទី១មានឈ្មោះ សុ ផាន់រ័ត្ន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។ ទី២ ឈ្មោះ កេត មករា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិតាងួត សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ និងទី៣. ឈ្មោះ វិន វី ភេទប្រុសអាយុ២៣ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេត្តព្រៃវែង។

ប្រពភពីសមត្ថកិច្ចបានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើ គឺកម្លាំងអន្តរាគមន៍បានធ្វើការល្បាតនៅចំណុចផ្លូវសហព័ន្ធរុស្សី ភូមិសង្កាត់ខាងលើ ក៏ប្រទះឃើញជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាក ឃ្លីកពណ៌ទឹកបុិច គ្មានស្លាកលេខ គួរឲ្យសង្ស័យ ក៏ឃាត់ និងឆែកឆេបានរកឃើញមានថ្នាំញៀននៅជាប់ខ្លួន ឈ្មោះ កេត មករា ចំនួន១កញ្ចប់ និងឈ្មោះ វិន វី ចំនួន១កញ្ចប់ ទើបកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនពួកគេទាំង៣នាក់យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនដែលរូបគេបានទិញមកពីម្តុំមុខមន្ទីរពេទ្យលោកសង្ឃដើម្បីយកទៅប្រើប្រាស់តែប៉ុណ្នោះ។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការតាមនិតិវិធី៕

photo_2016-09-14_19-11-03

photo_2016-09-14_19-11-07

មតិយោបល់