ព័ត៌មានជាតិ

រថយន្ត ៣គ្រឿង​បុកគ្នា ស្លាប់តៃកុងម្នាក់ និងមនុស្ស ១៤នាក់ទៀត រងរបួសធ្ងន់ស្រាល

កណ្ដាល: នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៦និង២០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ២គ្រឿងទៀត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ៤៨-៤៩ ចំណុចភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមាន រថយន្តម៉ាក KIA FRON TIER ពណ៌ខៀវ ប្រភេទបែន ពាក់ផ្លាកលេខ គ្មាន បើកបរដោយឈ្មោះ ម៉ម ប៉ិចសារក្ស ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅ ពីអ្នកលឿង ទៅភ្នំពេញតាមផ្លូវជាតិលេខ១។ ពេលមកដល់ចំណុចកើហេតុ ខាងលើ បានបុកជាមួយរថយន្តម៉ាកHYUNDAI ពណ៌ស ប្រភេទដឹកទំនិញ (ដឹកកម្មករ) ពាក់ផ្លាកលេខភ្នំពេញ 3D-5841 បើកបរដោយឈ្មោះ ផាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (មុខរបរបើកបរេថយន្ត) មានទីលំនៅភូមិក្រាំងក្អក ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលបើកមានទិសផ្ទុយគ្នា បណ្តាលក្រឡាប់ ហើយស្របពេលនោះមានរថយន្តម៉ាក SANG YONG ISTANA ពណ៌លឿង ប្រភេទ ដឹកអ្នកដំណើរ ពាក់ផ្លាកលេខ ភ្នំពេញ2I- 6439 បើកបរដោយឈ្មោះ ផន មនោរម្យ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិក្រាំងក្អក ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលបើកដឹកកម្មករ មានទិសដៅពីភ្នំពេញទៅអ្នកលឿងមកបុករថយន្ត បែននោះបន្ថែមទៀត បណ្តាលឲ្យស្លាប់អ្នកបើកបររថយន្តបែនឈ្មោះ ម៉ម ប៉ិចសារក្ស នៅនឹងកន្លែងកើតហេតុ។ រងរបួសសរុបចំនួន ១៤នាក់ ស្រី ១៣នាក់ ។ សពជនរងគ្រោះត្រូវបានសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត០៣គ្រឿងបានយកមករក្សាទុក នៅអធិការដ្ឋានស្រុកកៀនស្វាយដើម្បីបន្តតាមនីតិវីធី។

សន្និដ្ឋានបឋម៖
-ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តម៉ាក KIA FRONTIER ឈ្មោះ ម៉ម ប៉ិចសារក្ស ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើរំលោភទៅលើចំណែកផ្លូវនៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ៕

មតិយោបល់