ថ្ងៃនេះ លោក Luke Arnold ភារធារីស្ថានទូតអូស្រ្តាលី និង លោក Rhys Haynes លេខាធិការទី២ បានចូលរួមជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ក្នុងការចាប់ផ្តើមសកម្មភាពរុករករ៉ែមាស នៅគម្រោងរ៉ែមាសអូរខ្វាវ ក្នុងខេត្តមណ្ឌលគីរី។
លោក Luke Arnold ភារធារីស្ថានទូតអូស្ត្រាលី បានមានប្រសាសន៍ថា “របាយការណ៍ស្តីពីផលប៉ះពាល់បរិស្ថាន និងសង្គមនៃគម្រោងនេះ ជារបាយការណ៍ដំបូងដែលត្រូវបានធ្វើសវនកម្ម សមស្របទៅនឹងបទដ្ឋានបរិស្ថាននិងសង្គមនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលរំពឹងថានឹងកំណត់គោលថ្មីនៅក្នុងប្រទេសកម្ពុជា ក្នុងការរុករករ៉ែជាមួយនឹងការទទួលខុសត្រូវលើបរិស្ថាននិងសង្គម។”
លោក Arnold បានមានប្រសាសន៍បន្ថែមថា “គុណប្រយោជន៍មួយទៀតនៃការវិនិយោគពីអូស្រ្តាលី ដូចជាគម្រោងនេះ គឺថាវានឹងជួយដល់ប្រទេសកម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលកាន់តែមានភាពធន់ ព្រមទាំងទស្សនវិស័យយុទ្ធសាស្ត្រប្រកបដោយតុល្យភាព នៅក្នុងតំបន់របស់យើង ជាពិសេសក្នុងពេលដែលកម្ពុជាស្តារឡើងវិញ ក្រោយពីផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩នេះ។”
ប្រភព៖ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា
មតិយោបល់