ព័ត៌មានជាតិ

កូរ៉េខាងជើង​ស្នើរ​ឲ្យមាន​ការពិភាក្សាគ្នា​ជាមួយនឹង​កូរ៉េខាងត្បូង​លើ​បញ្ហា​ពីរ​

​ព្យុង​យ៉ាង​៖​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ស្នើរ​ឲ្យមាន​ការពិភាក្សា​គ្នា​មួយ​ជាមួយនឹង​កូរ៉េខាងត្បូង​លើ​បញ្ហា​នៃ​ការធ្វើ​ឲ្យ​ដំណើរការ​ជា​ធម្មតា​នៅ​តំបន់ឧស្សាហកម្ម​កេស៊ុ​ង Kaesong Industrial Zone( IKZ ) និង​ធ្វើឲ្យ​មាន​ដំណើរការឡើង​វិញនូ​វ​ការធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅ​ភ្នំ Kumgang ឡើងវិញ ( ភ្នំ Kumgang ជា​ភ្នំ​ដែល​មាន​ទីតាំង​នៅក្នុង​ទឹកដី​នៃ​កូរ៉េ​ខាងជើង​ហើយ​មាន​ចម្ងាយ​ប្រមាណ​ជា 50 គីឡូ​ម៉ែត​ពី​កូរ៉េខាងត្បូង )​។​

​ការ​ថ្លែង​ខាងលើ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកតំណាង​មួយរូប​ដែល​ធ្វើការ​នៅក្នុង​គណកម្មការ​បង្រួបបង្រួម​កូរ៉េ​របស់​កូរ៉េខាងជើង Committee for the Peaceful Reunification of Korea ( CPRK ) ។​ការស្នើរ​នេះ​គឺ​ដើម្បី​ជា​ចូលរួម​ក្នុងឱកាស​នៃ​គម្រប់​ខួប​ទី 13 នៃ​ថ្ងៃ​ទី 15 មិថុនា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ការជួបពិភាក្សាគ្នា​ជា​ទ្វេភាគី​រវាង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Kim Dae Jung មេដឹកនាំ​កូរ៉េខាងត្បូង Kim Jong II ផង​និង​ជាការ​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​រំលឹក​អនុស្សាវរីយ​លើក​ទី 41 ក្នុង​ថ្ងៃ​ទី 4 កក្កដា​នៃ​ការ​ថ្លែង​សន្ទរកថា​ជាមួយ​គ្នា​លើ​ប្រធានបទ​រួបរួម​ឧបទ្វីប​កូរ៉េ​ឡើងវិញ​៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/North-Korea-South-Korea-Flags_zpsbf2ec5fa.jpg

មតិយោបល់