សុគន្ធ និសា បង្ហោះរូបថ្មីៗ បង្ហាញពីជីវិតដ៏ស្រស់ស្រាយកាលនៅក្រៅប្រទេស

 

(ភ្នំពេញ)៖ តារាចម្រៀងស្រី មានទឹកដមសំឡេងដ៏ស្រទន់ ពិរោះរណ្តំ អ្នកនាង សុគន្ធ និសា ដែលតែងតែមាន ការតុបតែងខ្លួនបែបសុភាពរាបសានោះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី ក្រោយពីបង្ហាញរូបភាណដ៏ស្រស់ស្អាតជាច្រើនសន្លឹក បង្ហាញពីភាពរីករាយ និងមានសុភមង្គល កាលដែលខ្លួននៅក្រៅប្រទេស។

អ្នកនាង សុគន្ធ និសា ក៏បានរៀបការកសាងគ្រួសារយ៉ាងមានក្ដីសុខ ហើយក៏ទើបតែផ្លាស់ទៅនៅសហរដ្ឋអាមេរិកផងដែរ។ តែបើងាកទៅមើល រូបសម្ផស្សនាងនាពេលនេះវិញ ឃើញថា តារាស្រីរូបនេះ នៅតែមានសម្រស់ក្មេងជាងវ័យ ហាក់បីជាមិនប្រែប្រួលទៅតាមវ័យទាល់តែសោះ បើទោះបី វ័យកាន់តែជ្រេក៏ដោយ។

រូបភាពជាច្រើនសន្លឹកពីសហរដ្ឋអាមេរិក ដែលរូបភាពទាំងនោះ ពិតជាមានភាពស្រស់ស្អាតជាខ្លាំង ជាមួយការតុបតែងខ្លួនបែបសាមញ្ញ ដូចរាល់ដង ប៉ុន្តែដោយលើកនេះតារាសម្រៀងរូបនេះ បានថតអមនឹងទេសភាពមានផ្កាចម្រុះពណ៌ដ៏ស្រស់បំព្រង ដែលរឹតតែរំលេចនូវសម្រស់ដ៏ក្មេងជាងវ័យរបស់តារាស្រីរូបនេះឲ្យកាន់តែមានភាពស្រស់ស្អាត ខ្លាំងម្យ៉ាងផងដែរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *