Manchester United គ្រោងនឹងដំឡើងថ្លៃឈ្នួលរបស់ Paul Pogba ឡើងដល់ ៤០ម៉ឺនផោនក្នុងមួយសប្តាហ៍ ព្រោះតែមិនចង់ឲ្យកីឡាករបារាំងរូបនេះចាកចេញពី Old Trafford នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun។

ប្រសិនបើ ៤០ម៉ឺនផោនមែននោះ Paul Pogba នឹងក្លាយជាកីឡាករដែលមានថ្លៃឈ្នួលថ្លៃបំផុតនៅ English Premier League។ Paul Pogba នឹងឈានដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេនៅរដូវកាលក្រោយនេះហើយ ខណៈប្រាក់ឈ្នួលបច្ចុប្បន្នដែលគេទទួលបានគឺ ៣០ម៉ឺនផោន ខណៈក្រុមរបស់លោក Ole Gunnar Solskjaer មិនចង់អោយកីឡាករវ័យ ២៨ឆ្នាំរូបនេះចាកចេញឡើយ។

យ៉ាងណាក្តីនៅ រឺមិននៅបន្តគឺត្រូវរង់ចាំរហូតដល់ Euro ២០២០ បញ្ចប់នៅពេល Paul Pogba បញ្ចប់បេសកកម្មជាមួយក្រុមជំរើសជាតិបាំរាំង។ Paris Saint Germain និង Real Madrid ជាក្លិបដែលត្រូវបានគេជឿថា ចង់បាន Paul Pogba៕

មតិយោបល់