អូស្រ្តាលី៖ យោងតាមការអះអាងពីក្រុមអាជ្ញាធរក្នុងស្រុកបានឲ្យដឹងថា ការរំខានពីសត្វកណ្តុរនៅរដ្ឋ New South Wales ប្រទេសអូស្រ្តាលី បានបង្ខំឲ្យពន្ធនាគារមួយកន្លែងជម្លៀសចេញអ្នកទោសយ៉ាងហោច ៤២០នាក់ និងបុគ្គលិក ២០០នាក់ ។
ការរំខានរបស់សត្វកណ្តុរនៅពន្ធនាគារ Wellington Correctional Centre បានបំផ្លិចបំផ្លាញផ្នែកជាច្រើន នៃហេដ្ឋារចនាសម្ព័ន្ធអគារពន្ធនាគារ ដូចជាការកាត់បំផ្លាញខ្សែភ្លើង និងពិដានផងដែរ៕
មតិយោបល់