រដ្ឋធានីតូក្យូ ប្រទេសជប៉ុនកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ក្នុងរយៈពេល៣០ថ្ងៃទៀត ដែលមានការរៀបចំយ៉ាងល្អកំពុងដំណើរការ នៅទីតាំងផ្សងៗគ្នានៅទូទាំងទីក្រុងតូក្យូ និងទីក្រុង Yokahama ។
ការប្រកួតកីឡានៅឆ្នាំនេះ មិនដូចជាឆ្នាំមុនៗឡើយ ខណៈបណ្តាប្រទេសទាំងអស់នៅលើពិភពលោក បន្តទប់ស្កាត់ក្រោមសម្ពាធជំងឺរាតត្បាតវីរុសCovid-19។ កីឡានៅឆ្នាំនេះ ត្រូវបានគិតជាដំបូងថានឹងរៀបចំនៅក្នុងឆ្នាំ២០២០ ដែលព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ប្រកួតកីឡាមួយត្រូវបានជាពន្យាពេល ចាប់តាំងពីមានការប្រកួតចាប់ផ្តើមកីឡាអូឡាំពិកក្នុងឆ្នាំ១៨៩៦មក។
ការប្រឆាំងក្នុងចំណោមប្រជាជនជប៉ុន ក្នុងការបើកការប្រកួតកីឡាក្នុងខែកក្កដា នៅតែមានខ្ពស់ ទោះបីការឆ្លងថ្មីវីរុសCovid-19 ក្នុងទីក្រុងតូក្យូចាប់ផ្តើមថយចុះក៏ដោយ។
មតិយោបល់