ព័ត៌មានជាតិ

ពលរដ្ឋនៅសង្កាត់ផ្សារដើមគរ អាចមានភ្លើងប្រើវិញនៅម៉ោង១២៖៣០នាទី

ភ្នំពេញៈ បន្ទាប់ពីដាច់ភ្លើងតាំងពីម៉ោង២យប់ អគ្គិសនីកម្ពុជា ជូនដំណឹងនៅមុននេះបន្តិចថា ប្រជាពលរដ្ឋដែលជាអតិថិជនរបស់ខ្លួននៅក្នុងសង្កាត់ផ្សារដើមគរ នឹងអាចមានភ្លើងប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១២៖៣០នាទី ថ្ងៃត្រង់នេះ។

អគ្គិសនីកម្ពុជា ជូនដំណឹងឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ 379-F4 ដែលស្ថិតនៅផ្លូវលេខ២០៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ពេលនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលកំហូចក្បាលកាប ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់។

គួរជម្រាបថា កាលពីវេលាម៉ោង២៖២០នាទី អធ្រាត្រចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ 379-F4 ដែលស្ថិតនៅផ្លូវលេខ២០៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុដោយសារមានកំហូចតំណរក្បាលកាបខ្សែបណ្តាញតង់ស្យុងទាប (LV)៕

មតិយោបល់