ព័ត៌មានជាតិ

អាជ្ញាធរថៃព្រមានមិនឲ្យមានការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ស្របពេលករណីឆ្លងជំងឺ COVID-19 ហក់ឡើងខ្ពស់

ថៃ៖ នៅថ្ងៃពុធក្រុមអាជ្ញាធរថៃ បានធ្វើការព្រមានក្រុមបាតុករ ហាមមិនឲ្យជួបជុំគ្នាជាដាច់ខាត ពេលពួកគេប្រារព្ធខួបបដិវត្តន៍ថៃ ដោយលើកឡើងពីការហក់ឡើងខ្ពស់ករណីឆ្លងជំងឺ COVID-19នៅក្នុងរាជាណាចក្រមួយនេះ។


ក្រុមគាំទ្រលទ្ធិប្រជាធិតេយត្យ បានប្រកាសឲ្យដឹងពីផែនការធ្វើបាតុកម្មនៅទូទាំងទីក្រុងបាកកក នាថ្ងៃព្រហស្បតត៍នេះ ដើម្បីប្រារព្ធខួប ៨៩ឆ្នាំនៃបដិវត្តន៍ថៃ ដែលជាបដិវត្តន៍ពណ៌នាំឲ្យមានកាផ្លាស់ប្តូរប្រទេស ពីរបបផ្តាច់ការនិយមទៅជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៕

មតិយោបល់