ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស អញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

នាថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម Dominic Raab MP រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស អមដំណើរដោយលោកជំទាវ Tina S Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា អញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដោយមានការទទួលស្វាគមន៍ពីសំណាក់លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរនិងជាតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក ហង្ស និស្ស័យ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកស្រី ស៊ុន រតនា អភិបាលរងខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងសមត្ថកិច្ចខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាពរបស់គណប្រតិភូ។
ដំណើរទស្សនកិច្ចនេះ បញ្ចប់ដោយរលូនដោយឯកឧត្ដម Dominic Raab MP បានសម្ដែងការគោរព និងសោកស្ដាយចំពោះរឿងរ៉ាវ ដែលបានកើតឡើងមកលើប្រជាជនកម្ពុជា។
ប្រភព: ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

មតិយោបល់