ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យ យោធភូមិភាគពិសេស ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ៥ឃុំ ក្នុងភូមិសាស្រ្ត ស្រុកបាទី ខេត្តតាកែវ

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឧត្តមសេនីយ៍ឯក ពូសាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស និងឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគពិសេស បានអនុញ្ញាតិអោយក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដលប្រជាពលរដ្ឋ ចំនួន៥ឃុំ ៥៤ភូមិ សរុបប្រជាពលរដ្ឋ កម្មករ និងជនបរទេសមានចំនួន ៤២.៣៧៥នាក់ ក្នុងភូមិសាស្ត្រស្រុកបាទីខេត្តតាកែវ ។
ក្រុមការងារចាក់វ៉ាក់សាំង យោធភូមិភាគពិសេសត្រូវបានបែងចែកជា ៣គោលដៅ រួមមាន គោលដៅទី១ សាលាបឋមសិក្សាជាស៊ីម ពត់សរ មានចំនួន២ ឃុំ។ គោលដៅទី២ វត្តសុភី (កកោះកណ្ដឹង)មានចំនួន១ឃុំ ។ គោលដៅទី៣ វត្តសិរីជោតវ័ន មានចំនួន ២ ឃុំ ។
សូមជម្រាបជូនថាក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ របស់យោធភូមិភាគពិសេស បានទទួលផែនការថ្មីពីប្រធានអនុគណៈកម្មការចំពោះកិច្ចក្រសួងការពារជាតិ និង បទបញ្ជារបស់មេបញ្ជាកាកកងទ័ពជើងគោកឱ្យចុះចាក់វ៉ាក់សាំង ញជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីត្រូវបានបញ្ចប់បេសកកម្មក្នុងតំបន់ក្រហម ៣សង្កាត់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញកន្លងមក ។
ចំពោះលទ្ធផលចាក់វ៉ាក់សាំងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានចំនួន ៣.៤៤៤នាក់ និងកំពុងដំណើរការចាក់បន្ត ៕

មតិយោបល់