ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នឹងក្លាយជាកីឡាករគ្មានក្លិប នៅពេលកិច្ចសន្យារបស់គេអស់សុពលភាពនៅរយៈពេល ៦ថ្ងៃទៀតពោលគឺដំណាច់ខែមិថុនានេះ។ មិនទាន់មានកិច្ចព្រមព្រៀងជាលាយល័ក្ខអក្សរ រឺផ្ទាល់មាត់ណាមួយឡើយពីការបន្តកិច្ចសន្យារបស់ Lionel Messi ជាមួយ Barcelona មកដល់ពេលនេះ។
មានព័ត៌មានពីរចុះផ្សាយផ្សេងគ្នា ដោយមួយលើកឡើងថា ម្ចាស់ជ័យលាភី Ballon d’Or ៦លើករូបនេះបានឈានដល់កិច្ចព្រមព្រៀងបន្តកិច្ចសន្យាជាមួយ Barcelona ហើយតែសារព័ត៌មានអេស្ប៉ាញ Marca បានចុះផ្សាយចុងក្រោយនេះថា Messi បានប្រាប់ថា គេមិនទាន់បានសំរេចចិត្តលើកិច្ចសន្យាថ្មីនៅឡើយ ហើយស្របពេលដែលរូបគេមិនទាន់ទទួលបានសំណើណាមួយពី Barcelona ផងដែរ។ ចំណែកប្រធានក្លិប Barcelona លោក Joan Laporta នៅតែមានសង្ឃឹមថា Messi នឹងឈានដល់កិច្ចព្រមព្រៀងបន្តកិច្ចសន្យាមុនថ្ងៃទី៣០ នេះ ស្របពេលកីឡាករវ័យ ៣៤ឆ្នាំរូបនេះកំពុងស្ថិតនៅប្រទេសប្រេស៊ីល ជួយក្រុមអាហ្សង់ទីន ប្រកួតពាន Copa America នៅឡើយ៕
មតិយោបល់