ព័ត៌មានជាតិ

ក្រសួងសុខាភិបាលបញ្ជាក់ថា មន្ត្រីការទូតអន្តរជាតិ មន្ត្រីអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ដែលកាន់លិខិតឆ្លងដែនការទូត នឹងតម្រូវឱ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari)

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទសូមតោរពជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មេត្តាជ្រាបថា ផ្អែកតាមការពិនិត្យលើការស្នើសុំរបស់បណ្តាស្ថានទូតបរទេសប្រចាំកម្ពុជា អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ព្រមទាំងដោយផ្អែកលើការ សាកសួរព័ត៌មាននិងការពិនិត្យស្ថានភាពជាក់ស្ដែងបំពោះនិវេសនដ្ឋានរបស់អ្នកការទូត មន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីអង្គការអន្តរជាតិ ដែលបានស្នើសុំធ្វើចត្តាឡឺស័កកន្លងមក ក្រសួងសុខាភិបាលបានពិនិត្យឃើញជា និវេសនដ្ឋានមួយចំនួនមានលក្ខណៈជាអគារ សហកម្មសិទ្ធិ (ខុនដូឬអាផាតមិន ) ដែលមានប្រើប្រាស់ជណ្តើររួមគ្នា និងមិនមានលក្ខណៈ ដាប់ដោយឡែកនោ ះទេ។

ដូចបានជម្រាបជូនថា ខ្លឹមសារនៃពាក្យ “និវេសនដ្ឋាន ឬគេហដ្ឋានដាច់ដោយឡែក” នៅក្នុងចំណុចទី៣ នៃសេចក្តីប្រកាសព័ត៌មានលេខ២៦១ សខល ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលសំដៅដល់ទីសំណាក់ដាច់ដោយឡែក មិនមានប្រើប្រាស់ជណ្តើររួម និងមិនមានទីធ្លារួមនោះ ទេ។

ក្នុងករណីដែលអ្នកការទូតកាន់ទិដ្ឋាការការទូត (Visa A ) មិនអាចស្នាក់នៅធ្វើចត្តាឡីស័កនៅស្ថានទូតបាន ឬអ្នកការទូត ឬមន្ត្រីអង្គការសហប្រជាជាតិ ឬមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត (Visa A ) មិនមាននិវេសនដ្ឋាន ឬគេហដ្ឋានដាច់ដោយឡែក ដូចបានគោរពជម្រាបជួនខាងលើ សូមអ្នកការទូត ឬមន្ត្រីអង្គការសហប្រជាជាតិ ឬមន្ត្រីអង្គការអន្តរជាតិនោះ ធ្វើចត្តាឡឺស័កនៅសណ្ឋាគារ Himawari ហើយរាល់ការចំណាយទាំងអស់ គឺជាបន្ទុករបស់សាមីខ្លួន ឬជាបន្ទុករបស់ស្ថានទូត ឬអង្គការសហប្រជាជាតិ ឬអង្គការអន្តរជាតិ។

មតិយោបល់