ព័ត៌មានជាតិ

ស្ពាន​អាស​ស្ទឹងមានជ័យ ដាក់ឲ្យ​ប្រើប្រាស់​ថ្ងៃទី ៣១ ខែ កក្កដា ចំណាយ​ទឹកប្រាក់ ១៩ លាន​ដុល្លារ​

​ភ្នំពេញ​៖ សំណង់​ស្ពាន​អាស​ស្ទឹងមានជ័យ ដែល​សំរេច​ការសាងសង់​ជិត​រួចរាល់ នឹង​គ្រោង​ដាក់​ឲ្យ​ប្រជាជន​ធ្វើដំណើរ នា​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ ខាងមុខ ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក សាំង ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​កន្លងមក​ថា​៖

​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ម្តុំ​ស្ទឹងមានជ័យ ក្នុង​ទឹកដី​ខណ្ឌមានជ័យ និង​ពលរដ្ឋ​មាន​ទីលំនៅ​ក្បែរ​នោះ នឹង​មាន​ភាពងាយស្រួល​ដោយ​មិនចាំបាច់​កកស្ទះ ចរាចរណ៍​ទៀត​ទេ ។ តាម​គម្រោង​ស្ពាន​អាកាស​ស្ទឹងមានជ័យ ត្រូវ​សាងសង់​ស្ពាន​សរុប​ចំនួន ៥​ខ្សែ ក្នុង នោះ​មាន​ស្ពាន​មេ​១​ខ្សែ ស្ពាន​តូច​ចំនួន​៣​ខ្សែ និង​ស្ពាន​ក្រោម​ដី​ចំនួន​១​ខ្សែ​។

​សូមបញ្ជាក់​ថា ស្ពាន​អាកាស​ស្ទឹង​មាន ជ័យ ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១២ កន្លងទៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ កម្ពុជា ហើយ​តាម​គម្រោង​ស្ពាន​នេះ​នឹង សាងសង់​រួច​ជា​ស្ថាពរ ក្នុង​រយៈពេល ២៨​ខែ ដោយ​ចំណាយ​ថវិកា ប្រមាណ ១៩​លាន ដុល្លារ ក្នុង​កញ្ចប់​ថវិកា​មក​ពី​ការវិនិយោគ តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ របស់​ក្រុមហ៊ុន អូ​ស៊ី​អាយ​ស៊ី ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អនុ វត្ដ​គោលការណ៍​យក​ក្រុង​ចិញ្ចឹម​ក្រុង ៕​
ស្ពាន​អាកាសស្ទឹង​មានជ័យ​

មតិយោបល់