ព័ត៌មានជាតិ

កម្មករ កម្មការិនី រោងចក្រ ផលិតស្បែកជើងញូស្តារ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ដែលចាក់ជូនដោយក្រុមគ្រូពេទ្យកងទ័ព

លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អញ្ជើញពិនិត្យមើលក្រុមការងារគ្រូពេទ្យកងទ័ព តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដែលបានកំពុងបន្តភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនកម្មករ កម្មការិនីរោងចក្រផលិតស្បែកជើង ញូស្តារ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ដូចសព្វមួយដងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តែងតែបានការផ្ដាំផ្ញើដល់បងប្អូន កម្មករ កម្មការិនី ទាំងអស់ថា ក្រោយពេលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ រួចហើយ បងប្អូនមិនត្រូវប្រហែសខ្លួនឡើយត្រូវប្រកាន់វិធាន៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អគួរតមអាហារទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងត្រូវវិលមកចាក់វ៉ាក់សាំងលើកទី២ទៀតនៅពេលក្រោយតាមការកំណត់របស់គ្រូពេទ្យ ៕

មតិយោបល់