បាត់ដំបងៈ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩និ ង៣០នាទី មានករណីអំពើលួចកាត់ខ្សែភ្លើងមួយកើតឡើង នៅចំណុចក្រុមទី០៧ ភូមិកម្មករសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះ បង្កដោយជនសង័្សយឈ្មោះ យិន លីនហឺ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបងបានលួចកាត់ខ្សែភ្លើង នៅទីតាំងសំណង់មួយកន្លែង ជារបស់ឈ្មោះ សេង ហៃ ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បន្ទាប់ពីធ្វើសកម្មភាពបានបន្តិច ក៏ត្រូវបានជនរងគ្រោះដឹង និងរាយការណ៍ដល់សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ហើយ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និង យោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយខាងលើ នៅចំណុចស្ថានីយរថភ្លើង ។
ដកហូតបាន៖
-ខ្សែភ្លើងប្រវែង២០ម៉ែត្រ
-កន្រ្តៃចំនួន០១
-សោចិញ្ចៀនចំនួន០១
-សោបំពង់ចំនួន០១
-ខ្សែកច្រវ៉ាក់ចំនួនមួយខ្សែ
-ផ្លែស្វានចំនួន០១
-ដង្កាប់ចំនួន០១
-កាបូបស្ពាយពីក្រោយ ពណ៌ខៀវចំនួន០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង រៀបចំបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕
មតិយោបល់