ព័ត៌មានជាតិ

លោក Xi Jinping បានសន្យានឹង “បង្រួបបង្រួម” ជាមួយកោះតៃវ៉ាន់​ ហើយបានប្តេជ្ញាថានឹង “កំចាត់ចោល” រាល់ការប៉ុនប៉ងណាមួយដើម្បីឯករាជ្យ

(Reuters) – នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិនលោក Xi Jinping បានសន្យានឹង “បង្រួបបង្រួម” ឲ្យពេញលេញជាមួយកោះតៃវ៉ាន់​ ហើយបានប្តេជ្ញាថានឹង “កំចាត់ចោល” រាល់ការប៉ុនប៉ងណាមួយដើម្បីឯករាជ្យនៅកោះនេះជាផ្លូវការ ដោយប្រកាន់យកជំហរតឹងរឹងមួយក្នុងថ្ងៃខួបកំណើត ១០០ ឆ្នាំ របស់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។

ប្រទេសចិនចាត់ទុកទឹកដីកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន និងក្រោមការគ្រប់គ្រងរបស់លោក Xi Jinping ដែលបានបង្កើនការអះអាងទាមទារអធិបតេយ្យភាពរបស់ខ្លួនរួមទាំងការបញ្ជូនយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកទៅជិតកោះនេះ។

នៅក្នុងសុន្ទរកថា​មួយពីទីលាន Tiananmen របស់ទីក្រុងប៉េកាំង ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា “ការដោះស្រាយនូវបញ្ហាកោះតៃវ៉ាន់ និងការបង្រួបបង្រួមមាតុភូមិពេញលេញគឺជា កិច្ចការប្រវត្តិសាស្ត្រដែលមិនធ្លាប់មានរបស់បក្សកុម្មុយនិស្តចិន និងជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនចិនទាំងអស់” ។

“កូនប្រុស កូនស្រីទាំងអស់របស់ប្រទេសចិនរួមទាំងជនរួមជាតិនៅសងខាងច្រកសមុទ្រតៃវ៉ាន់ត្រូវតែរួមគ្នា និងឆ្ពោះទៅមុខរួមគ្នាដោយសាមគ្គីភាព ដោយបំបាត់ចោលនូវផែនការដើម្បីឯករាជ្យរបស់កោះតៃវ៉ាន់”។

ខណ:ដែលប្រទេសចិនមិនដែលបោះបង់ចោលការប្រើប្រាស់កម្លាំងទ័ពដើម្បីធ្វើឲ្យកោះតៃវ៉ាន់ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ប្រធានាធិបតីចិនលោក Xi Jinping បានអំពាវនាវឲ្យមានដំណើរការនៃការបង្រួបបង្រួមគ្នាដោយសន្តិភាព។

ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកបាននិយាយថា គ្មាននរណាម្នាក់គួរតែ “មើលស្រាលការប្តេជ្ញាចិត្តប្តេជ្ញាចិត្ត និងសមត្ថភាពរឹងមាំរបស់ប្រជាជនចិនក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី” ឡើយ។

ក្រុមប្រឹក្សាកិច្ចការតៃវ៉ាន់របស់ចិនដីគោកបានប្រាប់រ៉យទ័រថាខ្លួនកំពុងធ្វើការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោកស៊ី។

 

 

មតិយោបល់