ព័ត៌មានជាតិ

ស្ងាត់ៗ តារាកីឡាកាស WWE ពីររូប គឺ លោក Seth Rollins និង Becky Lynch ប្រកាសចូលរោងការជាមួយគ្នា

 

(បរទេស)៖ អបអរសាទរ! នៅពេលនេះ តារាកីឡាកាសប្រុសស្រីពីររូប គឺ Seth Rollins និង Becky Lynch បានប្រកាសពីការរៀបអាពាហ៍ពិពាហ៍ជាផ្លូវការហើយ កាលពីថ្ងៃអង្គារម្សិលមិញនេះ។ នេះបើតាមក្រុមហ៊ុន WWE បញ្ជាក់ប្រាប់គេហទំព័រ People។

តារាកីឡាកាស Rollins ដែលមានវ័យ៣៥ ឆ្នាំ បានបង្ហោះដំណឹងនេះនៅក្នុង Story ក្នុង Instagram របស់លោក អមជាមួយរូបភាពរបស់តារាកីឡាកាសស្រី Lynch នៅខាងក្រៅអមជាមួយសមុទ្រនៅក្នុងរូបភាព ភ្ជាប់ជាមួយនឹងសារថា «ទីបំផុត វាគួរដល់ពេលដែលត្រូវរៀបការហើយ»។

បើគេនៅចាំបាន តារាកីឡាកាសទាំងពីរនាក់នេះ បានសារភាពទំនាក់ទំនងស្នេហារបស់ពួក នៅខែឧសភា ឆ្នាំ២០១៩ ហើយក្រោយមក ក៏បានប្រកាសពីការភ្ជាប់ពាក្យនៅក្នុងខែសីហា។ កីឡាកាសស្រី Becky Lynch មានដើមកំណើតជាជនជាតិអៀរឡង់ ដែលមានឈ្មោះពិតថា Rebbeca Quin បានបង្ហើបឱ្យដឹងថា នាងរំពឹងថានឹងមានកូននៅខែឧសភាឆ្នាំ ២០២០ ហើយនឹងបានឈប់សំរាកលំហែពីការងារជាកីឡាការីនីកាសនៅ WWE ។ ក្រោយមក នៅថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០២០ កីឡាកាសស្រីរូបនេះ បានប្រកាសអំពីការផ្តល់កំណើតកូនស្រីរបស់នាង ជាមួយនឹងការបង្ហោះលើបណ្តាញសង្គម Instagram ដោយសរសេរថា «ស្វាគមន៍មកកាន់ពិភពលោក Roux ។ អ្នកគឺជាសេចក្តីស្រឡាញ់នៃជីវិតរបស់យើង»។

ថ្លែងប្រាប់កាសែត People ភ្លាមៗ បន្ទាប់ពីបង្ហាញការមានផ្ទៃពោះ នាងបានឱ្យដឹងថា នាងតែងតែចង់បានកូនជានិច្ច។ តារាស្រីរូបនេះបានសរសេរថា «ខ្ញុំពិតជាផ្តោតអារម្មណ៍លើអាជីពខ្លាំងណាស់ដែលវាក្លាយជារឿងមួយដែលនៅពេលដែលអ្នកកំពុងសុបិន្តអស់រយ:ពេលជាយូរមកហើយខ្ញុំតែងតែឆ្ងល់ថា តើខ្ញុំនឹងអាចធ្វើវាបានដែរឬទេ? តើវានឹងកើតឡើងសម្រាប់ខ្ញុំទេ? ។ នៅពេលដែលយើងជួបជុំគ្នាអ្វីៗបានមើលទៅកាន់តែច្បាស់ហើយខ្ញុំដឹងថាគាត់គឺជាមនុស្សដែលខ្ញុំចង់មានកូនជាមួយ ហើយនេះ គ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ»៕

ប្រភព៖ People

 

មតិយោបល់