ព័ត៌មានជាតិ

កៃច្នៃផាវជាគ្រាប់បែក ទៅបោកយកត្រី ផ្ទុះរបួសមនុស្ស ២នាក់

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ០៣ និង៣០នាទីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិស្រែសោមចាស់ ឃុំកំពាន់ ស្រុកមេមត់ មានករណីគ្រោះថ្នាក់ផ្សេងៗ (កៃច្នៃផាវគ្រាប់បែក) បង្កឡើងដោយជនរងគ្រោះចំនួន ០២នាក់។

ទី១- ឈ្មោះ ឌឹម ដេន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរបួសកំបុត.កដៃឆ្វេង និងរបួសលើផ្ទៃមុខ និង២- ឈ្មោះ បិ ខ្វិន ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសស្រាល ទាំង២នាក់នៅភូមិ ឃុំខាងលើជាមួយគ្នា។

មូលហេតុ៖ ជនរងគ្រោះខាងលើ បានយកផាវគ្រាប់បែក ០១ប្រអប់ ដាក់ក្នុងកំប៉ុងជ័រកៃច្នៃ ដើម្បីយកទៅបោកយកត្រី បណ្តាលឲ្យផ្ទុះតែម្តង ។

បច្ចុប្បន្នកម្លាំងជនរងគ្រោះទាំង២ បានបញ្ជូនទៅកាន់មន្ទីពេទ្យស្រុកមេមត់ ដើម្បីព្យាបាល៕

មតិយោបល់