ព័ត៌មានជាតិ

អគ្គិភ័យកំពុងឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង នៅខេត្តសៀមរាប

សៀមរាប: (ព័ត៌មានបឋម) នៅវេលាម៉ោង០៧យប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតត្រង់ចំណុចភូមិត្រពាំងសេះ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ករណីខាងលើនេះ មិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ ។ វត្តមានកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុហើយ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់