ព័ត៌មានជាតិ

ក្រុមប្រឹក្សាសន្តិសុខ UN គ្រោងនឹងជួបពិភាក្សាងារងារនៅសប្តាហ៍ក្រោយ ពាក់ព័ន្ធនឹងជម្លោះទំនប់ទឹកអេត្យូពី

អន្តរជាតិ៖ លោក Nicolas de Riviere គឺជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអង្គការសហប្រជាជាតិ(UN) បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខ UNទំនងជាជួបចរចានៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាលើជម្លោះរវាងស៊ូដង់ អេត្យូពី និងអេហ្ស៊ីប ពាក់ព័ន្ធនឹងបញ្ហាទំនប់ទឹកយក្ស ដែលកសាងឡើងដោយប្រទេសអេត្យូពី នៅលើដងទន្លេនីល។

កាលពីខែមុនរដ្ឋអារ៉ាប់ទាំងនេះ បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខUN ជួបពិភាក្សាដោះស្រាយបញ្ហាទំនប់ទឹករបស់អេត្យូពី ដែលបានកសាងឡើងដោយគ្មានការឯកភាពពីប្រទេសស៊ូដង់ និងអេហ្ស៊ីប៕

មតិយោបល់