ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់ក្មេងស្រីម្នាក់ តាមផ្លូវជាតិលេខ៧…

ក្រចេះ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកស្នួលបានអោយដឹងថា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជូនខ្លួនជនសង្សយ័ម្នាក់ដែលបើកបររថយន្ត(គ្មានបណ្ណ័បើកបរ)បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់ក្មេងស្រី១នាក់ រួចបន្តបើករថយន្តរត់គេចខ្លួនចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងសមត្ថកិច្ចប្រតិបត្តិការតាមបង្រ្កាបចាប់បានទាំងអ្នកបើកបរបង្កទាំងរថយន្ត។ករណីខាងលើកើតហេតុនៅលើផ្លូវជាតិលេខ៧(ស្នួល_ក្រចេះ)ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ បច្ចុប្បន្នទាំងជនសង្សយ័រួមទាំងវត្ថុតាងរថយន្ត ខាងលើត្រូវបានកម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកស្នួល បញ្ជូនទៅស្ថាបន័អយ្យការអមសាលាដំបូងខេត្តក្រចេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
(សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា)

មតិយោបល់