ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខណ្ឌចំនួន០៦ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបទរទេស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅខណ្ឌចំនួន០៦ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល។

សូមជម្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ ដែលដឹកនាំដោយក្រសួងការពារជាតិ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់។

បើតាមយោងតាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,៣០៤,២៦១នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩៩៣,៩០២នាក់ ខណៈចាក់លើកទី២ បានចំនួន ១,១៤១,៥៥០នាក់៕

 

មតិយោបល់