បរទេស៖ Saka បានខកខានការប្រកួតវគ្គ១ភាគ៤ប៉ះនឹងអ៊ុយក្រែនដោយសារតែការហ្វឹកហាត់មុនការប្រកួតនឹងបានបង្កទៅជារបួសតិចតួចមួយដែលគាត់មិនអាចចូលរួមប្រកួតបាន។
ប៉ុន្តែជាដំណឹងល្អនៅថ្ងៃនេះគ្រូបង្វឹករបស់ជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានប្រកាសអះអាងថាកីឡាករ Bukayo Saka នឹងអាចវិលត្រឡប់មកចូលរួមប្រកួតវិញបានហើយសម្រាប់ការប្រកួតវគ្គពាក់កណ្តាលប៉ះនឹងដាណឺម៉ាក។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកដដែលរូបនេះបានបញ្ជាក់ថាកីឡាករវ័យ១៩ឆ្នាំនេះប្រហែលជាលោកនឹងសម្រេចចិត្តកក់ទុកគាត់នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់អ៊ឺរ៉ូវិញល្អជាជាង។
មតិយោបល់