កម្លាំងស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចុះបង្ក្រាបទីតាំងចំការស្វាយ១កន្លែង នៅចំណុចពាង២ ស្ថិតក្នុងភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ដែលបានធ្វើសកម្មភាពលួចបង្កប់ដាំដំណាំកញ្ឆាខុសច្បាប់ មានទំហំ ៥,៥០០ ម៉ែត្រការ៉េ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់/ស្រី ០២នាក់ ព្រមទាំងធ្វើការដកហូតកញ្ឆាក្រៀមចំនួន ៣៦ គីឡូក្រាម, កញ្ឆាស្រស់ចំនួន១២៥០០ដើម, រថយន្ត១ គ្រឿង, គោយន្តកន្ត្រៃ ១ គ្រឿង. និងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាង កំពុងរៀបចំក៏សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវីធី។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ




មតិយោបល់