ព័ត៌មានសិល្បៈ និងកម្សាន្ត

សមសួន ប្លែកភ្នែកមែន! លីវ ជីលី គ្រងឈុតបែបបុរាណខ្មែរមួយឈុតនេះពិតជាស្រស់ស្អាតខ្លាំង

 

(ភ្នំពេញ)៖ ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីក្លាយជាបវរកញ្ញាក្នុងកម្មវិធី Miss Grand Cambodia ដោយកញ្ញា លីវ ជីលី កាន់តែលេចធ្លោរជាបន្តបន្ទាប់។ យ៉ាងណាមិញ បន្ទាប់ពីត្រលប់មកពីប្រកួតលើឆាកអន្តរជាតិរួចមក គេសង្កេតឃើញនាងបានចាប់យកឱកាសការងារក្នុងវិស័យសិល្ប:ជាហូរហែ។ បើនិយាយពីសម្រស់វិញ នាងមានសម្រស់ស្អាតបែបធម្មជាតិ គ្រប់នាងតែងខ្លួនម្ដងៗធ្វើឲ្យកំលោះៗលង់គ្រប់គ្នាតែម្ដង។

ដោយឡែកទៀតសោតកាលពីពេលថ្មីៗនេះកញ្ញា លីវ ជីលី បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយនាង បានតុបតែតែងខ្លួនពាក់ស្លៀក់បែបប្រពៃណីទំនៀមទម្លាប់ខ្មែរ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដែលបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតសមសួន ជាមួយនឹងសម្លៀកបំពាក់បែបខ្មែរ ដែលមើលទៅពិតជាស្រស់ស្អានិង សាកសមជានារីខ្មែរ។

ជាមួយគ្នានេះដែរ Miss Grand Cambodia រូបនេះក៏បានភ្ជាប់ជាមួយសំណេរថា៖ សម្រស់ស្រស់ស្រីដីកម្ពុជា សម្ផស្សសោភាឫកពារប្រពៃ គួរគាប់គយគន់ទោរទន់ហរទ័យ មន្តស្នេហ៍ស្រីថ្លៃស្រម៉ៃជាប់ចិត្ត។នាងជាស្ត្រីខ្មែរចេះថែវប្បធម៌ ពូជពង្សអង្គរដ៏មានតម្លៃ មិនធ្វើខ្លួនតាមវប្បធម៌ដទៃ ជាតិខ្មែរល្បាញល្បីព្រោះស្រីជួយថែ៕

មតិយោបល់