កំពង់ធំៈ នៅថ្ងៃសៅរ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ វេលា ម៉ោង២និង៣៥នាទីរសៀល មានករណីគ្រោះចរាចរណ៍រវាងរថយន្តនិងរថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសនាក់របួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៨៣-១៨៤ ភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
រថយន្តម៉ាកBONGOIII ពណ៌ស ស្លាកលេខភ្នំពេញ2AQ.5198(បើកបរទិសដៅ សៀមរាប ភ្នំពេញ) ដោយឈ្មោះ ធឿន ឆៃអ៊ី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (របួសធ្ងន់ បាក់ជើងទាំង២) អ្នករួមដំណើរឈ្មោះ សាម ប៉ូលីញ៉ា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់ បែកប្រអប់ជើងខាងឆ្វេង)។ រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ខៀវ ស្លាកលេខភ្នំពេញ3D.9878 ដឹកអ្នកដំណើររបស់ក្រុមហ៊ុនពិភពរស្មី (បើកបរទិសដៅភ្នំពេញ សៀមរាប) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់)។
មូលហេតុជាបឋមបង្កដោយអ្នកបើកបររថយន្តម៉ាកBONGOIII បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ហើយរេចង្កូតធ្លាក់ផ្លូវទៅខាងស្តាំដៃ ទៅបុករថយន្តឈប់លើចិញ្ចើមផ្លូវ៕
មតិយោបល់