ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅឆ្នាំ ១៩២៨ ព្រះចៅជប៉ុន Hirohito ឡើងគ្រងរាជ និងដឹកនាំយោធាក្នុងសង្គ្រាមលោកទី២

 

ប្រវត្តិសាស្ត្រ: ពីរឆ្នាំបន្ទាប់ពីការចូលទីវង្គត់បស់ព្រះបិតាព្រះអង្គ Michinomiya Hirohito ត្រូវបានឡើងសោយរាជ្យជាព្រះចៅអធិរាជនៅជប៉ុនទី ១២៤ នៅដែលស្ថិតនៅក្នុងខ្សែស្រឡាយបន្ទាត់នៃចៅអធិរាជមួយដែលមានអាយុកាលគិតចាប់តាំងពីឆ្នាំ៦៦០នៃ គ្រិស្តសករាជ។

ព្រះចៅអធិរាជHirohitoត្រូវបានគេចាត់ទុកជាមេដឹកនាំប្រទេសស្ថិតនៅក្នុងសម័យដ៏ចលាចលមួយក្នុងប្រវត្តិសាស្ត្ររបស់ជាតិ។
ចាប់តាំងពីការពង្រីកកម្លាំងយោធាយ៉ាងឆាប់រហ័ស ចាប់ផ្តើមពីឆ្នាំ ១៩៣១ ដល់ការបរាជ័យរបស់ប្រទេសជប៉ុនដោយកងកម្លាំងសម្ព័ន្ធមិត្តក្នុងឆ្នាំ ១៩៤៥ ព្រះចៅHirohitoបានគ្រប់គ្រងប្រជាជនជប៉ុនក្នុងនាមជាស្តេចដែលមានអំណាច និងត្រូវបានកំណត់យ៉ាងច្បាស់លាស់និងតឹងរ៉ឹងបំផុត។

បន្ទាប់ពីព្រឹត្តិការណ៍ទំលាក់គ្រាប់បែកបរមាណូរបស់អាមេរិកបានបំផ្លាញទីក្រុងហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគីមកព្រះចៅHirohitoដែលជាអ្នកអះអាងថាការចុះចាញ់និងថែមទាំងបានប្រកាសទៅកាន់ប្រជាជនជប៉ុនតាមប៉ុស្តិវិទ្យុជាលើកដំបូងដែលមិនធ្លាប់មានពីមុនមក៕

 

មតិយោបល់