ក្លិប Bacelona បានចេញសេចក្តីប្រកាស សារជាថ្មីម្តងទៀតថា នឹងការការពារសកម្មភាពរបស់ពួកគេ ក្នុងការផ្ទេរកីឡាករ Neymar ។
ក្លិបអ្នកមានបុណ្យ Bacelona កាលពីថ្ងៃទី ១៩ ម្សិលមិញនេះដែរបានឆ្លើយតបទៅនឹងរបាយការណ៍ផ្សព្វផ្សាយ នៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធ ដែលទាក់ទងនឹងការចោទប្រកាន់ ប្រាក់ខែ ពន្ធ ខណៈដែលកុងត្រាជាមួយនឹង Baclona បន្ទាប់ពីផ្លាស់ពីក្លិប Santos កាលពីខែ មិថុនា កន្លងមកនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្លិបនេះ បានចុះផ្សាយចេញជា ៣ ចំណុច ក្នុងនោះមាន ៖
១. ជាមួយនឹងព័ត៌មានដែលចុះផ្សាយបំផ្លើសកន្លងមក យើងតែងតែវែកញែករកការពិត ហើយនឹងធ្វើទៅតាមអ្វីដែលយើងអាចធ្វើទៅបាន ដោយក្លិបតែងតែធ្វើអ្វីត្រូវទៅតាមច្បាប់ជានិច្ច ដោយមិនគេចមុខពីច្បាប់ឡើយ។
២. ខាងមេធាវីរបស់ក្លិប ក៏បាន បង្ហាញខ្លួន នៅ Jutjat Central d’Instruccio ដើម្បីឆ្លើយតបនឹងសំនួរ ដែលចចរាមអារាមបំផ្លើស ប៉ុន្មានថ្ងៃមកនេះ។
៣. យើងសូមបង្ហាញឆន្ទះ ជាសរុបថា យើងតែងតែសហការជាមួយនឹង អាជ្ញាធរ យុត្តិធម៌ ជានិច្ច នៅក្នុងបញ្ហានេះ ហើយយើងបានធ្វើវាតាំងពីតំបូង នៅពេលដែលបញ្ហានេះក្រោកឡើង យើងបញ្ហាទាំងនោះ យើងក៏ទាមទារឲ្យមានវត្តមានរបស់យើងផងដែរ។
ក្លិប Bacelona បានរកឃើញភាពច្របូកច្របល់ខ្លួនឯង ទាក់ទងនឹងហិរញ្ញវត្ថុ លើការទិញកីឡាករ Neymar មកកាន់ពហុកីឡដ្ឋាន Nou Camp ។
កាលពីខែមុននេះដែរ មេធំរបស់ Bacelona លោក Sandro Rosell បានលាលែងពីតំណែង ដោយសារតែបញ្ហាកេងបន្លំ ថវិកា ផ្ទេរកីឡាករប្រេស៊ីលខាងលើ។ តែ លោកធ្លាប់បាននិយាយយ៉ាងខ្លីថា “មិនយុត្តិធម៌ និងមិនចេះគិតមែន”។
មូលហេតុដែលមានរឿងខាងលើកើតឡើង ដោយសារតែ ទឹកប្រាក់ទិញកីឡាករ Neymar លើពីចំនួន ៥៧ លានអឺរ៉ូ អាចស្ថិតនៅក្នុងចន្លោះ ៩០ លានអឺរ៉ូទៅវិញ ហើយរឿងនេះស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕
មតិយោបល់