ស្ទឹងត្រែងៈ លោក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់Post Newsថា មានអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងដែលទើបតែសាងសង់រួចរាល់មិនទាន់បានតបណ្តាញខ្សែភ្លើងនៅឡើយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង៣០នាទី យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដនឡាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ម្ចាស់ផ្ទះកើតហេតុនេះមានឈ្មោះ កក់ វ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ដោយមានប្រពន្ធ ថន អ៊ូ អ្នកទាំងស្នាក់នៅភូមិកើតហេតុខាងលើ ត្រើយខាងកើត ឯផ្ទះដែលឆាបឆេះនេះ គឺសង់ថ្មីនៅត្រើយខាងលិច។
ក្រោយពីកើតហេតុ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងនៃអធិការដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ហើយបើតាមការសន្និដ្ឋាន គឺផ្ទះមួយខ្នងនេះត្រូវបានជនមិនស្គាល់មុខ លួចដុតពីព្រោះផ្ទះទើបតែសង់រួចពុំទាន់មានមនុស្សមកស្នាក់នៅ និងពុំមានចរន្តអគ្គិសនីក្នុងផ្ទះឡើយ៕
https://youtu.be/tSlJECe-mTI
មតិយោបល់