ព័ត៌មានជាតិ

រកឃើញសាកសព ១៩នាក់ នៃគ្រោះថ្នាក់ធ្លាក់យន្ដហោះនៅរុស្ស៊ី

 

(ម៉ូស្គូ)៖ ក្រុមអ្នកជួយសង្គ្រោះរុស្ស៊ី នៅថ្ងៃពុធនេះបានរកឃើញសាកសពជនរងគ្រោះ ១៩នាក់ក្នុងចំណោមជនរងគ្រោះ ២៨នាក់នៅលើយន្តហោះ An-26 ដែលបានធ្លាក់នៅតំបន់ចុងបូព៌ានៃប្រទេស កាលពីថ្ងៃអង្គារម្សិលមិញ។

បើតាមក្រុមអ្នកជួយយសង្គ្រោះ សាកសពពជនរងគ្រោះ ១៩នាក់ខាងលើត្រូវបានគេរកឃើញនៅលើឆ្នេរនៃឧបទ្វីប កាមឆាតកា (Kamchatka) ប្រទេសរុស្ស៉ី រីឯបំណែកមួយចំនួននៃយន្តហោះនោះ ក៏ត្រូវបានគេរកឃើញអណ្ដែតនៅលើផ្ទៃសមុទ្រផងដែរ។

យន្តហោះ An-26 បានធ្វើដំណើរចេញពីទីក្រុង Petropavlovsk-Kamchatsky សំដៅទៅកាន់ភូមិមួយឈ្មោះ Palana ស្ថិតនៅក្នុងឧបទ្វីប Kamchatka ប៉ុន្តែកំលុងការធ្វើដំណើរនោះ វាក៏បានដាច់ការទាក់ទង និងបាត់ចេញពីប្រព័ន្ធរ៉ាដាតែម្តង នៅចម្ងាយត្រឹមតែ ១០គីឡូម៉ែត្រ ពីព្រលានយន្តហោះនៅ Palana៕

ប្រភព៖ Sputnik

 

មតិយោបល់