ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋដាច់ហ្វ្រាំងរេចង្កូតឡើងសួនច្បារបុកដើមឈើ មុខក្រសួងសុខាភិបាល បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: រថយន្តដឹកឥដ្ឋដាច់ហ្វ្រាំងរេចង្កូតឡើងសួនច្បារ បុកដើមឈើមុខក្រសួងសុខាភិបាលរងការខូចខាត កាលពីវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ចំណុចស្តុបមុខសួនច្បារក្រសួងសុខាភិបាលតាមបណ្តោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ញ0531ភព3 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងខាងលើបើក តាមបណ្តោយផ្លូវខាងលើទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្តដាច់ហ្វ្រាំងជាន់ មិនជាប់ក៏បួងចង្កូតមកស្តាំដៃជ្រុលឡើងខឿនសួនច្បារបុកដើមសំបករាជមុខក្រសួងសុខាភិបាល បណ្តាលឲ្យរងការខូចខាតទាំងរថយន្តទាំងសួនច្បាររួម និងដើមឈើមួយដើម។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះវាស់វែងយករថយន្តព្រមទាំងតៃកុងទៅការិយាល័យចរាចរណ៍រាជធានី រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់