(Reuters) - កាលពីថ្ងៃពុធ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយណាមួយដែលប្រទេសហៃទីត្រូវការ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីរបស់ខ្លួន ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិកបានទទូចដល់អាជ្ញាធរហៃទី ឲ្យនាំអ្នកដែលទទួលខុសត្រូវទៅរកយុត្តិធម៌ ហើយបាននិយាយថា របាយការណ៍ដែលនិយាយថាអ្នកវាយប្រហារគឺជាភ្នាក់ងាររដ្ឋបាលប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិកជារឿងដែល “មិនពិតទាល់តែសោះ”។
ប្រធានាធិបតីហៃទីគឺលោក Jovenel Moise ត្រូវបានខ្មាន់កាំភ្លើងបាញ់ដោយអាវុធធុនធ្ងន់សម្លាប់នៅក្នុងគេហដ្ឋានឯកជនរបស់លោក កាលពីយប់ថ្ងៃពុធ ដោយបង្កឲ្យមានការថ្កោលទោសជាអន្តរជាតិដោយមានការភ័យខ្លាចនៃការធ្លាក់ចុះទៅរកភាពច្របូកច្របល់នៅក្នុងប្រទេសនៅតំបន់ Caribbean ដែលក្រីក្រមួយនេះ។
នៅពេលសួរថាតើមានសំណើសម្ភារៈការពារជាតិពីប្រទេសហៃទីដែរឬទេ លោក Price បានឆ្លើយតបថា “យើងរំពឹងថានឹងទទួលបានសំណើជាផ្លូវការ។ យើងបានត្រៀមខ្លួនរួចរាល់ នឹងទទួលយក។ ប៉ុន្តែនៅពេលនេះ ខ្ញុំមិនទាន់អាចបញ្ជាក់ថាយើងបានទទួលសំណើជាផ្លូវការហើយ ឬក៏នៅនោះទេ” ៕
មតិយោបល់