ព័ត៌មានជាតិ

រថយន្តតូយូតាកាមរីឆ្លាម ត្រូវម៉ូតូបុក ស្លាប់និងរបួស ២នាក់ នៅស្រុកមោងឫស្សី

បាត់ដំបង: កាលពីវេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវក្រាលកៅស៊ូ ទៅកាន់ស្រុករុក្ខគីរី ត្រង់ចំណុចក្រុមទី៨ ភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង។

ម៉ូតូបង្កម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ជិះគ្នា២នាក់ បើកបរដោយឈ្មោះ សាន់ រ៉ទី ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិស្រម៉មាស(ចាស់) ឃុំស្វាយព្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង អ្នករួមដំណើរឈ្មោះ ឡឹប សេន អាយុ ១៧ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ធ្វើដំណើរពីស្រុកគីរី ទៅផ្លូវជាតិលេខ៥ លុះមកដល់ផ្លូវកោងចំណុចកើតហេតុខាងលើ ក៏បុករថយន្ត បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់។

រថយន្តរងគ្រោះម៉ាក តូយូតាកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2G-7266 បើកបរដោយឈ្មោះ មីន ឆៃយ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងបញ្ជូនទៅការិយាល័យជំនាញ ចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង រីឯសពត្រូវបានប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះ ត្រូវរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់