ព័ត៌មានជាតិ

អគ្គិភ័យបានឆាបឆេះនៅក្នុងរោងចក្រអាហាររបស់ប្រទេសបង់ក្លាដែស បានសម្លាប់មនុស្សយ៉ាងតិច ៤៣ នាក់

បរទេស៖ អគ្គិភ័យបានឆាបឆេះនៅក្នុងរោងចក្រអាហាររបស់ប្រទេសបង់ក្លាដែស បានសម្លាប់មនុស្សយ៉ាងតិច ៤៣ នាក់ ខណៈសេវាកម្មសង្គ្រោះបន្ទាន់បានទាញយកសាកសពចេញក្រៅ ថ្វីបើអគារកំពុងបន្តឆាបឆេះក៏ដោយ។

អគ្គិភ័យ បានឆាបឆេះរោងចក្រនៅទីក្រុងឧស្សាហកម្ម Rupganj ដែលមានចម្ងាយ ២៥ គីឡូម៉ែត្រ ភាគខាងកើតទីក្រុងដាកា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ហើយនៅតែបន្តឆេះក្នុងរយៈពេលជិត ២៤ ម៉ោងក្រោយមក។

 

យ៉ាងណាមិញគេមិនទាន់ច្បាស់ថាតើមានមនុស្សប៉ុន្មាននាក់ បានជាប់នៅខាងក្នុងនោះទេ ថ្វីបើសាច់ញាតិនៅខាងក្រៅនិងកម្មកររោងចក្រដទៃទៀតបាននិយាយថា អ្នកនៅខាងក្នុងនោះមានចំនួនច្រើន៕

 

មតិយោបល់